មន្រ្តីកម្មវិធី (Program Officer )
មុខតំណែង៖ មន្ត្រីកម្មវិធី (ពេញម៉ោង)
ទទួលខុសត្រូវដោយផ្ទាល់ចំពោះ៖ អ្នកគ្រប់គ្រងកម្មវិធី ( Program Manager )
ប្រាក់បៀវត្សរ៍សរុប៖ USD 300 – USD 350 (ប្រាក់ខែជាលុយរៀល) អាស្រ័យលើបទពិសោធន៍កាងារ។
អង្គការ មណ្ឌលព័ត៌មានជំងឺ ហៅកាត់ ម.ព.ជ. ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០០៤ ។ ម.ព.ជ. ជាអង្គការក្នុងស្រុកមិនស្វែងរកផលចំនេញ ដើម្បីជួយអ្នកជំងឺទឹកនោមផ្អែមនិងជំងឺលើសសម្ពាធឈាម បានឱកាសល្អប្រសើរទទួលនូវព័ត៌មានល្អៗអំពីជំងឺរ៉ាំរ៉ៃរបស់ពួកគេ ដូច្នេះពួកគេអាចរស់នៅក្នុងជិវិតដ៏ល្អប្រសើរជាមួយជំងឺរបស់ពួកគេ។ បន្ទាប់ពីការចុះបញ្ជីជាផ្លូវការជាមួយក្រសួងមហាផ្ទៃ អង្គការបានចាប់ផ្ដើមប្រតិបត្តិការ។ កម្មវិធីដំបួងផ្តោតទៅលើប្រជាជនក្រីក្រ ប៉ុន្តែមិនយូរប៉ុន្មានប្រែជាសរុបរួមទាំងអ្នកជំងឺមិនក្រីក្រផងដែរ ដើម្បីបង្កើតក្រុមជួយខ្លួនឯងអ្នកជំងឺទឹកនោមផ្អែមនិង ជំងឺលើសសម្ពាធឈាមដូចគ្នា ដើម្បីអោយពួកគេអាចចេះគ្រប់គ្រងជំងឺដោយខ្លួនឯង។ especially diabetes and hypertension។ ដោយផ្តោតទៅលើប្រជាជនដែលមិនបានទទួលការថែទាំនៅក្នុងតំបន់ទីក្រុង និងតាមជនបទ។
មុខតំណែង៖ មន្រ្តីកម្មវិធី (Program Officer)
មន្ត្រីកម្មវិធី គឺជាផ្នែកមួយនៃសមាជិកបុគ្គលិកផែ្នកកម្មវិធីប្រចាំនៅការិយាល័យរាជធានីភ្នំពេញ ធ្វើការដោយផ្ទាល់ជាសមភាគី ជាមួយនិង អ្នកគ្រប់គ្រងបណ្តាញមិត្តអប់រំមិត្តតំបន់(ODPM) និងមិត្តអប់រំមិត្ត (PEER) នៅតាមបណ្តាខេត្ត។ មន្ត្រីកម្មវិធី ជួយក្នុងការគ្រប់គ្រង និងគាំទ្រដល់ការអនុវត្តកម្មវិធីទាំងមូល និងការងាររដ្ឋបាលសម្រាប់ស្រុកប្រតិបត្តិដែលខ្លួនទទួលខុសត្រូវ (ODs)។ មន្ត្រីកម្មវិធីទទួលខុសត្រូវជួយរៀបចំ និងអង្កេតតាមដាន សេវាមិត្តអប់រំមិត្តនៅតាមមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ក្នុងការរៀបចំកាលវិភាគប្រចាំត្រីមាស ឆមាស ប្រចាំឆ្នាំ សម្រាប់ការពិគ្រោះជំងឺដល់សមាជិក រៀបចំសម្ភារគាំទ្រសម្រាប់ផ្តល់ជូនទៅតាមខេត្ត និងការងារផ្សេងៗទៀតដែលចាត់ចែងដោយអ្នកគ្រប់គ្រងកម្មវិធី។ ដើម្បីទទួលបានជោគជ័យក្នុងតួនាទីនេះ បេក្ខជនគួរតែចេះប្រើប្រាស់កុំព្យូទ័រ អ៊ីមែល និងប្រព័ន្ធផ្សព្វផ្សាយសង្គម អាចអនុវត្តការងាររដ្ឋបាលបានត្រឹមត្រូវតាមនីតិវិធីគ្រប់គ្រងការិយាល័យស្តង់ដារ។ មានជំនាញទំនាក់ទំនងល្អប្រសើរដើម្បីប្រាស្រ័យទាក់ទងជាមួយដៃគូរការងារ ស្ថាប័នពាក់ព័ន្ធ បណ្តាញមិត្តអប់រំមិត្តសហគមន៍ និងជាមួយបុគ្គលិកអង្គការMoPoTsyo ។
ជាបេក្ខជនដែលអាចធ្វើដំណើរទៅតាមខេត្ត និងស្រុកប្រតិបត្តិ ដាច់ស្រយាល ហើយនឹងស្នាក់នៅទីនោះ។
ភារកិច្ច និងទំនួលខុសត្រូវ៖
- គ្រប់គ្រងដោយផ្ទាល់លើអ្នកគ្រប់គ្រងបណ្តាញមិត្តអប់រំមិត្តប្រចាំតំបន់ (ODPM) និងមិត្តអប់រំមិត្តសហគមន៏ (PEER) ក្នុងស្រុកប្រតិបត្តិដែលបានចាត់តាំង
- សហការជាមួយដៃគូរអនុវត្តកម្មវិធីប្រចាំស្រុកប្រតិបត្តិ ក្នុងការត្រួតពិនិត្យ តាមដាន បណ្តាញមិត្តអប់រំមិត្តនៅក្នុង ODs
- ម្តងម្កាលចុះត្រួតពិនិត្យនិងតាមដានកម្មវិធីនៅតាមសហគមន៏ ទៅកាន់គ្រប់ស្រុកប្រតិបត្តិទទួលបន្ទុកនិងចូលរួមកិច្ចប្រជុំបច្ចេកទេស នៅមន្ទីរសុខាភិបាលខេត្ត និងធ្វើបទបង្ហាញសកម្មភាពតំណាងអោយអង្គការ ម.ព.ជ។
- ចូលរួមក្នុងការរៀបចំផែនការសកម្មភាពប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ
- ត្រួតពិនិត្យការរៀបចំ និងការអនុវត្តសកម្មភាពប្រចាំសប្តាហ៍របស់កម្មវិធីមិត្តអប់រំមិត្ត និងរបាយការណ៍ប្រចាំខែ ការធ្វើផែនការប្រចាំត្រីមាស
- លើកកម្ពស់ទំនាក់ទំនងការងារល្អរវាង ODPM និង OD Counterpart
- ពិនិត្យមើលទិន្នន័យក្នុងប្រព័ន្ធ Data Base ជាមួយនឹងរបាយការណ៍ និងរាយការណ៍ទៅ HQ អំពីភាពខុសគ្នាដែលបានរកឃើញជាមួយនឹងរបាយការណ៍ស្តង់ដារជារៀងរាល់ខែ
- រក្សារបាយការណ៍ប្រចាំខែរបស់មិត្តអប់រំមិត្តពីគ្រប់ OD ដែលត្រូវបានចាត់តាំង
- រៀបចំឯកសាររដ្ឋបាល និងបញ្ជូនទៅអ្នកគ្រប់គ្រងនៅតាម OD
- រៀបចំឯកសារ ការទូទាត់សេវាមិត្តអប់រំមិត្ត ដូចជាគណនីវីង ប.ស.ស. និង ធានារ៉ាប់រងជាដើម
- ធ្វើបច្ចុប្បន្នភាពបញ្ជីព័ត៌មានរបស់មិត្តអប់រំមិត្ត និងជូនដំណឹងអំពីការផ្លាស់ប្តូរណាមួយ។
លក្ខខណ្ឌជ្រើសរើស និងតម្រូវការ៖
- បានបញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រសង្គម សុខភាពសាធារណៈ ឬមុខជំនាញដែលពាក់ព័ន្ធ
- មានបទពិសោធន៍ទាក់ទងនឹងការអនុវត្តកម្មវិធី ឬធ្វើការជាមួយសហគមន៏
- មានជំនាញរដ្ឋបាល និងការប្រើប្រាស់កម្មវិធី Microsoft Email and Internet
- មានសមត្ថភាពក្នុងការផ្តួចផ្តើមគំនិត មានភាពបត់បែនក្នុងការអនុវត្តការងារ កំណត់អាទិភាព បំពេញតាមកាលកំណត់ និងសម្រេចបាននូវគោលបំណង។
- មានការយល់ដឹង និងបទពិសោធន៍ក្នុងការធ្វើការងារជាក្រុម
- ការយល់ដឹង និងការប្តេជ្ញាចិត្តចំពោះចក្ខុវិស័យ គុណតម្លៃរបស់ MoPoTsyo ។
- អាចធ្វើការជាមួយមនុស្សចាស់/មនុស្សដែលមានការអប់រំទាប
លក្ខខណ្ឌបន្ថែម៖
- អ្នកដែលមានជំងឺទឹកនោមផ្អែម ឬជំងឺរ៉ាំរ៉ៃមិនឆ្លងផ្សេងទៀតត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ
ថ្ងៃផុតកំណត់សម្រាប់ការផ្ញើទម្រង់ពាក្យសុំដែលបានបំពេញនិងចុះហត្ថលេខាលើទំម្រង់ពាក្យសុំតាមអ៊ីមែល mopo.adm.ast@gmail.com with a copy to mopotsyo@gmail.com គឺថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ១៧:00។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង 017 889 498, 087 790 707
Download application form here