ដំណឹងជ្រើសរើសបុគ្គលិកផ្នែក៖ អ្នកគ្រប់គ្រងផ្នែកសន្និធិ(Stock Manager)

ទទួលខុសត្រូវដោយផ្ទាល់និងរាយការណ៏ជូន៖

  • ប្រធានរដ្ឋបាល និងហិរញ្ញរត្ថុ សម្រាប់រាល់ការងាររដ្ឋបាល​ ។ 
  • ប្រធានផ្នែក និងប្រធាននាយកដ្ឋាន​ សម្រាប់ការគ្រប់គ្រងគុណភាព និងការផ្គត់ផ្គង់សំភារបរិក្ខារឬ ឱសថ​ ទាន់ពេលវេលា។

ទីកន្លែងការងារ៖ ការិយាល័យកណ្តាល ផ្នែកសន្និធិ ក្នុងរាជធានីភ្នំពេញ

ប្រាក់បៀវត្សរ៍សរុប៖ ប្រាក់បៀវត្សរ៍សរុប ចន្លោះពី 1,650,000KHR ទៅ 2,050,000KHR  ក្នុង១ខែ អាស្រ័យលើបទពិសោធន៍ការងារ

អង្គការ មណ្ឌលព័ត៌មានជំងឺ ចាប់តាំងពីឆ្នាំ២០០៥ មកអង្គការ ម.ព.ជ. បាននិងកំពុងតែផ្តល់សេវាសុខាភិបាល ដែលមាននៅកំរិតមន្ទីរពេទ្យសាធារណៈ ដូចជា ប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និង សហគមន៍ តាមរយៈបណ្តាញមិត្តអបរំមិត្ត ដែលជាអ្នកជំងឺទឹកនោមផ្អែមស្ម័គ្រចិត្ត និងបានទទួលការបណ្តុះបណ្តាលជាង២០០នាក់ នៅក្នុងស្រុកប្រតិបត្តិចំនួន ២៦ ក្នុងខេត្តចំនួន ១២ ។ ពួកគេជួយសម្រួលដល់សេវា ដែលត្រូវបានប្រើប្រាស់ដោយអ្នកជំងឺជាង ២៥,000 នាក់ ដែលមាន ជំងឺទឹកនោមផ្អែម និង ជំងឺលើសសម្ពាធឈាម ដែលបានចុះឈ្មោះជាសមាជិកនៅអង្គការ និងផ្តល់ថវិកាដល់មូលនិធិបង្វិលទុនឱសថ ដែលជួយដល់ពួកគេឲ្យទទួលបានថ្នាំព្យាបាលប្រចាំថ្ងៃ នៅជិតកន្លែងដែលពួកគេរស់នៅ ។ ការផ្គត់ផ្គង់ថ្នាំដែលចាំបាច់នៅក្នុងតំបន់ទាំងនោះឆ្លងកាត់ផ្នែកសន្និធិនៃ អង្គការ ម.ព.ជ.។  សម្រាប់ព័ត៍មានលំអិត លោកអ្នកអាចចូលទៅមើលក្នុងគេហទំព័រ របស់អង្គការ ម.ព.ជ. www.mopotsyo.org

មុខតំណែង៖  អ្នកគ្រប់គ្រងផ្នែកសន្និធិ(ពេញម៉ោង)

គោលបំណងដើម្បីធ្វើឲ្យប្រាកដថាឱសថនិងសម្ភារផ្សេងៗឆ្លងកាត់ការគ្រប់គ្រង និងកត់ត្រារបស់ អង្គរការ MoPoTsyo ប្រកបដោយ សុវត្ថិភាព និង  ប្រសិទ្ធិភាព និង ចែកចាយស្របតាម នីតិវិធី ស្តង់ដារ របស់អង្គរការ MoPoTsyo

ភារកិច្ច និងទំនួលខុសត្រូវ៖

  • ប្រាកដថា បន្ទប់ស្តុកថ្នាំ មានសុវត្ថិភាព និងបំពេញតាមលក្ខណសុវត្ថិភាព គុណភាពរបស់អាគារឃ្លាំង និង ប្រាកដថាដំណើរការត្រូវបានអនុវត្តត្រឹមត្រូវ
  • រៀបចំផែនការនៃការប្រើប្រាស់ឱសថ និងទំនិញផ្សេងៗនៅក្នុងឃ្លាំង
  • ត្រួតពិនិត្យទៅលើបុគ្គលិកនៅក្រោមការគ្រប់គ្រង ក្នុងការវេចខ្ចប់ និងការចែកចាយឱសថទៅឱសថស្ថាននិងមន្ទីរពេទ្យដៃគូអោយបានទាន់ពេលវេលា
  • ត្រួតពិនិត្យ ទៅលើបរិមាណនៃស្តុកជៀសវាងការ លើសខ្លាំង ខ្វះ សម្រាប់ផ្គត់ផ្គង់និងប្រើប្រាស់
  • កត់ត្រាអោយបានត្រឹមត្រូវ រួមទាំងការបាត់បង់ ការខូចខាត និងកាលបរិច្ឆេទផុតកំណត់របស់ឱសថ ឬសម្ភារផ្សេងៗ
  • រាយការណ៍ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បី ទប់ស្កាត់ការមានបញ្ហានៃការផ្គត់ផ្គង់ឱសថអោយទៅឱសថស្ថាន
  • បង្កើនប្រព័ន្ធតាមដានស្ដុក ដើម្បីធ្វើឲ្យប្រសើរឡើងនូវនីតិវិធីត្រួតពិនិត្យស្តុក និងធ្វើរបាយការណ៍ជាប្រចាំ
  • រៀបចំការបញ្ជាទិញ សម្រាប់ការបំពេញស្តុកជាមួយមន្រ្តីលទ្ធកម្ម
  • ចូលរួមវិភាគសម្រង់ដែលមានអ្នកផ្គត់ផ្គង់ផ្សេងគ្នាជាមួយមន្រ្តីលទ្ធកម្ម
  • ជួយបណ្ដុះបណ្ដាលបុគ្គលិកថ្មីដែលស្ថិតនៅក្រោមការគ្រប់គ្រង
  • ទទួលខុសត្រូវលើការ ទទួល ឬ បញ្ចេញទំនិញ សម្ភារ និង ឱសថ អោយបានត្រឹមត្រូវ
  • បង្កើតឈ្មោះមុខទំនិញថ្មី នៅក្នុងប្រព័ន្ធអោយបានត្រឹមត្រូវទៅតាមតម្រូវការប្រើប្រាស់
  • ភារកិច្ចផ្សេងៗទៀតដែលស្នើសុំដោយអគ្គនាយក និងប្រធានផ្នែក រដ្ឋបាល និងហិរញ្ញរត្ថុ។

លក្ខខណ្ឌជ្រើសរើស និងតម្រូវការ៖

  • បានបញ្ចប់ការសិក្សាផ្នែក ការគ្រប់គ្រងអាជីវកម្ម និងរដ្ឋបាល ឬ មុខវិជ្ជាដែលពាក់ព័ន្ធ
  • បទពិសោធន៍ក្នុងការគ្រប់គ្រងស្តុកយ៉ាងតិច ១ឆ្នាំ
  • ចំណេះដឹងល្អក្នុងការប្រើប្រាស់កុំព្យូទ័រ (MS Word, Excel)
  • ជាបុគ្គលដែលមានភាពស្មោះត្រង់ អាចបត់បែនតាមកាល:ទេស: និងអាចសម្របខ្លួនបានគ្រប់ស្ថានភាព
  • អាចធ្វើការបានល្អជាមួយមនុស្សដែលមានការអប់រំបានតិចតួច
  • អាចវិភាគបញ្ហា និងបង្កើតគំនិតថ្មីៗសម្រាប់ដោះស្រាយបញ្ហាផ្សេងៗ
  • មានទំនាក់ទំនងល្អជាមួយ អ្នកផ្គត់ផ្គង់ អតិថិជន អ្នករួមការងារ និងអ្នកគ្រប់គ្រង
  • អាចសរសេរ អាន និង និយាយ ភាសាអង់គ្លេសបាន។

លក្ខខណ្ឌបន្ថែម៖

  • អ្នកដែលមានជំងឺទឹកនោមផ្អែម ឬជំងឺរ៉ាំរ៉ៃមិនឆ្លងផ្សេងទៀត ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ

ថ្ងៃផុតកំណត់សម្រាប់ការផ្ញើទម្រង់ពាក្យសុំដែលបានបំពេញនិងចុះហត្ថលេខាលើទម្រង់ពាក្យសុំតាមអ៊ីមែល mopotsyo@gmail.com with a copy to mopo.adm.ast@gmail.comថ្ងៃផុតកំណត់ គឺថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣ វេលាម៉ោង ១៧:០០រសៀល។ សម្រាប់ទម្រង់ពាក្យសុំអាចទាញយកពីគេហទំព័រ https://www.mopotsyo.org or  Application form

Leave a Reply

Your email address will not be published. Required fields are marked *